How To
ឯកសារភ្ជាប់
ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
១. ការនាំចេញតាមជើងនាវា(By Sea)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ខ- ផលិតផលផ្សេងទៀត ក្រៅពីសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ និង
ស្បែកជើង
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
- វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
- ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
- ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើម ទំនិញ
- អាជ្ញាប័ណ្ណនាំចេញ (ចំពោះទំនិញដែលច្បាប់តម្រូវឱ្យមានអាជ្ញា ប័ណ្ណនាំចេញ)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
គ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ ប្រសិនមានការកំណត់ដោយបញ្ញត្តិ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
- វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
- ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
- ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមទំនិញ (ករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ឃ- ទំនិញសម្លៀកបំពាក់ពណ៌ប៉ារ៉ា ពណ៌បៃតង (ត្រេអ៊ី និងកាគី)
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- ពាក្យស្នើសុំចុះត្រួតពិនិត្យខែ្សសង្វាក់ផលិតកម្ម សមត្ថភាពផលិតកម្ម និងផ្គូរផ្គងជាមួយសន្និធិនាំចេញ-នាំចូលនៃវត្ថុធាតុដើម
- របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារដូចខាងក្រោម ៖
- អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមនាវា ឬតាមជើងយន្តហោះ (Bill of Lading/Airway Bill)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
២. ការនាំចេញតាមជើងយន្តហោះ(By Air)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម៖
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ ប្រសិនមានការកំណត់ដោយប្បញ្ញត្តិ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
៣. ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ផលិតផលធ្វើពីស្បែក និងផលិតផលដទៃទៀត ដែលដឹកជញ្ជូនតាមរថយន្តឆ្លងកាត់ព្រំដែនកម្ពុជាទៅឡើងយន្តហោះនៅប្រទេសជិតខាង(Land-Air)
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរយៈពេល៣០ថ្ងៃ ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយក���្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
៤. ការនាំចេញតាមរថយន្ត(By Truck)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
- ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
- វិក័យប័ត្រ (Invoice)
- តារាងវេចខ្ចប់ (Packing List)
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
- លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
- វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
- ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល
- ឯកសារភស្តុតាងបញ្ជាក់ពីប្រភពដើមដែលក្រុមហ៊ុនទិញទំនិញបន្ត (ក្នុងករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)