The Kingdom of Cambodia

By the People, For the People

រ៉ឺម៉កម៉ូតូដឹកទេសចរណ៍

អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
  • ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាសម្រាប់រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាសម្រាប់រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
  1. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ចំនួន១ច្បាប់
  2. វិញ្ញាបនបត្របញ្ញាក់ភាពត្រឹមត្រូវសំណង់ ឬជួសជុល ឬកម្មសិទ្ធិចេញដោយ មន្ទីរ ឬការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ថតចម្លង) ចំនួន១ច្បាប់
  3. លិខិតបញ្ជាក់លើប្រព័ន្ធគ្រប់គ្រងការពារអគ្គិភ័យ ចេញដោយស្នងការដ្ឋាននគរបាល ឬអធិការដ្ឋាននគរបាល (ថតចម្លង) ចំនួន១ច្បាប់
  4. លិខិតបញ្ជាក់លើអនាម័យចេញដោយ មន្ទីរសុខាភិបាល (ថតចម្លង) ចំនួន១ច្បាប់
  5. ប័ណ្ណពន្ធប៉ាតង់ (ថតចម្លង) ចំនួន១ច្បាប់
  6. រូបថត 4×6របស់អ្នកគ្រប់គ្រង ចំនួន៣សន្លឹក
NEXT SECTION
Continue
តម្លៃសេវា

ម៉កម៉ូតូដឹកទេសចរណ៍

តម្លៃសេវាជាក់លាក់រយៈពេលអតិបរមាសុពលភាព
១៥ ០០០ រៀល ក្នុង ១ច្បាប់២៨ថ្ងៃ (ថ្ងៃធ្វើការ)០១ឆ្នាំ
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

Leave a Reply