The Kingdom of Cambodia

By the People, For the People

Business permit, live radio, live radio, live TV, cable TV (Business validation, live radio station with provincial radio stations)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាម៖

  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh ឬទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំបន្តសុពលភាពប្រកបអាជីវកម្មស្ថានីយវិទ្យុតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយត្រូវបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
  2. បញ្ជូនសំណុំឯកសារស្នើសុំបន្តប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំបន្តប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំបន្តសុពលភាពប្រកបអាជីវកម្ម ០២ ច្បាប់
  • ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
  • រូបថត៤x៦ (ថតចំពីមុខ) ០២សន្លឹក
  • កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារបចេ្ចកទេស (ករណីផ្លាស់ប្តូរបរិក្ខារថ្មី) ០២ ច្បាប់
  • កាតាឡុកម៉ាស៊ីនផ្សាយ(CatalogueTransmitter ករណីប្តូរម៉ាស៊ីនថ្មី) ០២ ច្បាប់
  • កាតាឡុកស្លាបអង់តែន (Bays ករណីប្តូរស្លាបអង់តែនថ្មី) ០២ ច្បាប់
  • ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់ ករណីប្តូរទីតាំងថ្មី) ០២ ច្បាប់
  • លិខិតចុះបញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់ ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្ម(ករណីកែប្រែថ្មី) ០២ ច្បាប់
  • របាយការណ៍ត្រួតពិនិត្យបច្ចេកទេសប្រចាំឆ្នាំ ០២ ច្បាប់
  • បញ្ជីបច្ចុប្បន្នកម្មចំនួនស្ថានីយវិទ្យុផ្សាយបន្តតាមខេត្តនានា ០២ ច្បាប់
NEXT SECTION
Continue
Fees
 តម្លៃសេវា រយៈពេលផ្តល់សេវា សុពលភាព
៤០០,០០០ រៀល០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការរយៈពេល០១(មួយ)ឆ្នាំ
បន្តសុពលភាពប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

Leave a Reply