Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ផលិតកម្មភាពយន្តដែលមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគមន៍ ផ្សេងៗដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងយុវផលិតករ
ផលិតកម្មភាពយន្តដែលមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគមន៍ ផ្សេងៗដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងយុវផលិតករ
មានចំនួន៩ ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំរួមនឹងឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។
បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសាររូបភាព។ ករណីឯកសារ មិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យពិនិត្យខ្លឹមសាររូបភាព ពិនិត្យរួចរៀបចំលើកសំណើជូនទៅអនុប្រធាននាយកដ្ឋាន ទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំការសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត ពិនិត្យនិងចុះហត្ថលេខាលើទិដ្ឋាការបញ្ចាំងភាពយន្ត ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់
ទទួលទិដ្ឋាការបញ្ចាំងភាពយន្ត។
• ពាក្យសុំចុះបញ្ជីការពារស្នាដៃ (ចំនួន ០១ ច្បាប់)
• កិច្ចសន្យាសុំចុះបញ្ជីការពារស្នាដៃ (ចំនួន ០១ ច្បាប់)
• គំរូស្នាដៃដើម (ចំនួន ០១ ច្បាប់)
• អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនអ្នកស្នើសុំ(ថតចម្លងបើជារូបវន្តបុគ្គល) (ចំនួន ០១ ច្បាប់)
• លិខិតតម្កល់ស្នាដៃ(បើមាន) (ចំនួន ០១ ច្បាប់)
• សេចក្តីសម្រេចបើកផលិតកម្មចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឬលិខិតចុះបញ្ជីពាណិជ្ជកម្មចេញដោយក្រសួងពាណិជ្ជកម្ម
(ថតចម្លងបើជានីតិបុគ្គល) (ចំនួន ០១ ច្បាប់)
• លិខិតផ្ទេរសិទ្ធិពាក់ព័ន្ធផ្សេងៗ (ចំនួន ០១ ច្បាប់)
រយៈពេលផ្តល់សេវា ០៣ថ្ងៃ (ថ្ងៃធ្វើការ)
ទស្សនិជនអាយុ១៥ឆ្នាំឡើង | ៧៥,០០០រៀល |
ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច
គេហទំព័រ ៖ www.cambodiafilm.gov.kh