Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទនិងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
- អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
- មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
- អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវ លើឯកសារស្នើសុំ
- ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
- អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
- ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
- អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
១. សំណុំលិខិតសុំបណ្ណសំគាល់ជលយាន ៖
១.១. សម្រាប់ជលយានក្នុងស្រុក (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យស្នើសុំសាងសង់ជលយាន (មួយច្បាប់)
- ពាក្យស្នើសុំបណ្ណសំគាល់ (មួយច្បាប់)
- អត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ (មួយច្បាប់)
- លិខិតបញ្ជាក់(កម្មសិទ្ធិជលយាន រោងជាង ប្រវត្តិជាង) (មួយច្បាប់)
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស (មួយច្បាប់)
- ប្លង់ជលយាន (មួយច្បាប់)
១.២. សម្រាប់ជលយាននាំចូល (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យស្នើសុំចុះបញ្ជី (មួយច្បាប់)
- ពាក្យសុំបណ្ណសំគាល់ (មួយច្បាប់)
- បង្កាន់ដៃពន្ធនាំចូល (មួយច្បាប់)
- លិខិតលក់ទិញ (មួយច្បាប់)
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស (មួយច្បាប់)
- ប្លង់ជលយាន (មួយច្បាប់)
១.៣. សម្រាប់ផ្ទេរកម្មសិទ្ធិជលយាន (ឯកសារភ្ជាប់តម្រូវមាន)
- ពាក្យសុំផ្ទេរកម្មសិទ្ធិ (មួយច្បាប់)
- លិខិតលក់ទិញ (មួយច្បាប់)
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស (មួយច្បាប់)
- បង្កាន់ដៃពន្ធប្រថាប់ត្រា (មួយច្បាប់)
Fees
សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី ៖
ប្រភេទ | តម្លៃ | រយៈពេលផ្ដល់សេវា (ថ្ងៃធ្វើការ) |
---|
ផ្តល់បណ្ណសម្គាល់ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ | ១ ០០០ ០០០ រៀល | ១០ថ្ងៃ |
ផ្ទេរម្ចាស់កម្មសិទ្ធិប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ | ៨០០ ០០០ រៀល | ០៧ថ្ងៃ |
ប្តូរម៉ាស៊ីន ពណ៌ កែច្នៃមាឌ ប្រភេទ ឈ្មោះជលយាន ទុតិយតា ឬតតិយតា ប្រភេទជលយាន ប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ | ៥០០ ០០០ រៀល | ០៧ថ្ងៃ |
ផ្តល់បណ្ណសម្គាល់ជលយានគ្រប់ប្រភេទ (រយៈពេលផ្តល់សេវា | ២៥០ ០០០ រៀល | ០៧ថ្ងៃ |
ប្តូរម៉ាស៊ីនកែមាឌ/ពណ៌ ផ្ទេរម្ចាស់កម្មសិទ្ធិ | ១០០ ០០០ រៀល | ០៧ថ្ងៃ |
ប្តូរ (ប្តូរឈ្មោះជលយាន) ទុតិយតា ឬតតិយតា បណ្ណសំគាល់ជលយាន | ១០០ ០០០ រៀល | ០៧ថ្ងៃ |
Contact
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ៖
ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។