The Kingdom of Cambodia

By the People, For the People

Licenses, shows, television shows, cable TV and commercial rental

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

ម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្តដែលមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ៩ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំរួមនឹងឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសាររូបភាព។ ករណីឯកសារ មិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ។
២-ការិយាល័យពិនិត្យខ្លឹមសាររូបភាព ពិនិត្យរួច រៀបចំលើកសំណើដោយ ភ្ជាប់នូវកំណត់បង្ហាញ មូលវិចារ ជូនទៅអនុប្រធាននាយកដ្ឋាន ទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំការសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត ពិនិត្យនិងចុះហត្ថលេខាលើ ទិដ្ឋាការបញ្ចាំងភាពយន្ត
ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មក បង់ប្រាក់ និងទទួលទិដ្ឋាការបញ្ចាំងភាពយន្ត

NEXT SECTION
Continue
Fees

ភាពយន្តភាគ បញ្ចាំងតាមស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងធ្វើអាជីវកម្ម ជួល-លក់

រយៈពេលផ្តល់សេវា០១ថ្ងៃ (ថ្ងៃធ្វើការ)
ក្នុងមួយភាគ (រយៈពេល២ឆ្នាំ)៤០០,០០០រៀល

ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

NEXT SECTION
Continue
Contact

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១១ ០០៤ / ០២៣ ២១៥ ៤៦៩
Contact us by email
info@cambodiafilm.gov.kh
Contact us by address:
អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

គេហទំព័រ ៖ www.cambodiafilm.gov.kh

Leave a Reply