The Kingdom of Cambodia

By the People, For the People

Licensing of printing business (printing business)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាមៈ

  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មគ្រឹះស្ថានបោះពុម្ពផ្សាយតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយត្រូវបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ    
  2. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល ០៧ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្រកបអាជីវកម្ម             ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)              ០២ ច្បាប់
  • លិខិតថ្កោលទោស                 ០២ ច្បាប់
  • ជីវប្រវត្តិសង្ខេបមានបិទរូបថត(៤x៦)     ០២ ច្បាប់
  • លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង) ០២ ច្បាប់
  • កិច្ចសន្យាប្រកបអាជីវកម្ម                 ០២ ច្បាប់
  • តារាងអង្កេតទូទៅ             ០២ ច្បាប់
  • ប្លង់ទីតាំងអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់
NEXT SECTION
Continue
Fees
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
១,២០០,០០០ រៀល០៧ (ប្រាំពី)ថ្ងៃ នៃថ្ងៃធ្វើការ០១(មួយ)ឆ្នាំ
ការបើកអាជីវកម្មគ្រឹះស្ថានបោះពុម្ពផ្សាយ
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

Leave a Reply