The Kingdom of Cambodia

By the People, For the People

Live TV business (MMDS, MUDS, DTV…) Phnom Penh with live broadcasts in provinces

Overview
 អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
  • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
  • គេហទំព័រ :www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំបន្តសុពលភាពប្រកបអាជីវកម្មទូរទស្សន៍គ្រប់ប្រភេទ(MMDS,MUDS,DTV…)តាមអាសយដ្ឋានគេហទំព័រ ឬ អ៊ីម៉ែលខាងលើ ហើយត្រូវបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
  2. បញ្ជូនសំណុំឯកសារស្នើសុំបន្តប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្មត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃបន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើហើយពុំមានហេតុផលសមស្របសំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំបន្តប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំបន្តសុពលភាពប្រកបអាជីវកម្ម ០២ ច្បាប់
  • ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
  • រូបថត៤x៦ (ថតចំពីមុខ) ០២សន្លឹក
  • កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារបចេ្ចកទេស (ករណីផ្លាស់ប្តូរបរិក្ខារថ្មី) ០២ ច្បាប់
  • កាតាឡុកម៉ាស៊ីនផ្សាយ(CatalogueTransmitter ករណីប្តូរម៉ាស៊ីនថ្មី) ០២ ច្បាប់
  • កាតាឡុកអង់តែន (ករណីប្តូរអង់តែនថ្មី) ០២ ច្បាប់
  • ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់ ករណីប្តូរទីតាំងថ្មី) ០២ ច្បាប់
  • លិខិតចុះបញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់ ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្ម (ករណីផ្លាស់ប្តូរថ្មី) ០២ ច្បាប់
  • របាយការណ៍ត្រួតពិនិត្យបច្ចេកទេសប្រចាំឆ្នាំ ០២ ច្បាប់
  • បញ្ជីបច្ចុប្បន្នកម្មចំនួនស្ថានីយទូរទស្សន៍ផ្សាយបន្តតាមខេត្ត ០២ ច្បាប់
NEXT SECTION
Continue
Fees
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
៨០០,០០០ រៀល០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ០១ (មួយ) ឆ្នាំ
បន្តសុពលភាពប្រកបអាជីវកម្មៈ
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

Leave a Reply