The Kingdom of Cambodia

By the People, For the People

Technical inspection of transit lanes

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)

  1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
  2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
  3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសាររួមមុនចុះត្រួតពិនិត្យ
  4. ក្រុមការងារនាយកដ្ឋានចុះទៅត្រួតពិនិត្យបច្ចេកទេសជលយានផ្ទាល់
  5. បំពេញកំណត់ហេតុត្រួតពិនិត្យបច្ចេកទេសជលយានបន្ទាប់ចុះត្រួតពិនិត្យ
  6. ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
  7. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
  8. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
  9. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ
NEXT SECTION
Continue
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

  1. ពាក្យស្នើសុំ (មួយច្បាប់)
  2. ឯកសារសាងសង់ (សម្រាប់ជលយានក្នុងស្រុក) (មួយច្បាប់)
  3. បណ្ណសំគាល់ជលយាន (មួយច្បាប់)
  4. បណ្ណបើកបរជលយាន (មួយច្បាប់)
  5. សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (មួយច្បាប់)
  6. សៀវភៅសកម្មភាពប្រចាំថ្ងៃ (មួយច្បាប់)
  7. ច្បាប់អនុញ្ញាតធ្វើអាជីវកម្ម (មួយច្បាប់)
  8. សៀវភៅទិដ្ឋាការធ្វើដំណើរ (មួយច្បាប់)
  9. បង្កាន់ដៃពន្ធ (សម្រាប់ជលយាននាំចូល) (មួយច្បាប់)
NEXT SECTION
Continue
Fees

ជលយានឆ្លងដែន ៖

រយៈពេលផ្តល់សេវា៧ថ្ងៃ (ថ្ងៃធ្វើការ)
តម្លៃសេវា៤០០ ០០០ រៀល
សុពលភាព១ឆ្នាំ
NEXT SECTION
Continue
Contact
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ៣១៣ ១៧០
Contact us by address:
មហាវិថីព្រះនរោត្តម កែងផ្លូវ១០៦ រាជធានីភ្នំពេញ

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ៣១៣ ១៧០
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ទទួលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារៈបរិក្ខារផ្សេងទៀតដែលបំពាក់នៅលើជលយានគ្រប់ប្រភេទដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានដ្ឋាននាវា ត្រួតពិនិត្យការងារជួសជុលនិងសាងសង់ជលយានដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ និងចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

Leave a Reply