Overview
រមណីយដ្ឋានភ្នំនាងកង្រី មានភ្ញៀវទេសចរទៅទស្សនា ទាំងរដូវប្រាំង នឹងរដូវវស្សា ប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរណ៍ ដើមពោធិ៍ផ្សារក្រោម ។ ភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង យើងត្រូវបន្តដំណើរឆ្លងកាត់ភូមិ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុក និងអណ្ដូងរនុក ដែលកាត់តាមច្រកភ្នំត្របែក ទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថា”ពោធិ៍ដំណាក់ ” បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ ៧គ.ម ទើបដល់ភ្នំនាងកង្រី ។ ភ្ញៀវទេសចរកម្សាន្តទេសភាពនៅជើងភ្នំដ៏ស្រស់ត្រកាល អាចហែលទឹកកម្សាន្ត និងមើលទេសភាពថ្ងៃរាបលិច។