Overview
ប្រាសាទស្រី គឺជាប្រាសាទមួយបានកសាងឡើងមានអាយុកាលរាប់សត្សវត្សមកហើយនៅក្នុងចំណោមប្រាសាទជាច្រើនស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទមួយនេះស្ថិតក្នុងទីតាំងវត្តប្រាសាទ នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយសារតែមានវ័យចំណាស់រាប់ពាន់ឆ្នាំ និងកត្តាធម្មជាតិ បានធ្វើអោយប្រាសាទមួយនេះកាន់តែរិករិលយ៉ាងខ្លាំងព្រោះតែគ្មានអ្នកជំនាញថែរក្សាការពារ ដែលធ្វើអោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខ្លាចក្រែងថ្ងៃណាមួយប្រាសាទនិងបែកបាក់ដួលរលំ ។
ប្រាសាទនេះមានវ័យចំណាស់រាប់រយឆ្នាំមកហើយ និងមានសភាពសិករិចរិលខ្លាំងណាស់បើគ្មានការថែទាំត្រឹមត្រូវទេនោះ ប្រាសាទនេះអាចនឹងដួលរលំជាពុំខាន។ ប្រាសាទស្រី ដែលស្ថិតក្នុងវត្តប្រាសាទ ក្នុងឃុំដា ស្រុកកំពង់លែង គឺបានកសាងឡើងក្នុងសត្សវត្សទី៩ ក្នុងរចនាបថកំពង់ព្រះ គឺជំនាន់ កាលកសាងប្រាសាទកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដែរ ។ ប្រាសាទនេះកសាងឡើងដោយស្តេចស្រី គឺម្ចាស់ក្សត្រីយ៍ ជ័យទេវី ។ ប្រវត្តិរបស់ប្រាសាទស្រីនេះមានរឿងដំណាលថាៈ ពេលកសាងប្រាសាទនេះ គឺមានប្រាសាទមួយទៀត ឈ្មោះប្រាសាទប្រុស ដែលនៅមិនឆ្ងាយពីគ្នា ។ ការកសាងប្រាសាទទាំង២ គឺអ្នកកសាងស្រី និងប្រុសបានដាក់ការភ្នាល់គ្នាថាៈ បើប្រុសចាញ់ស្រី គឺប្រុសត្រូវចូលទៅដណ្តឹងស្រី តែបើប្រុសឈ្នះគឺស្រីទៅដណ្តឹងប្រុស ។កាលណោះ ដោយសារចាញ់ល្បិចស្រីៗ ដែលបានលួចបង្ហោះភ្លើងគោម ប្រុសៗស្មានតែផ្កាយព្រឹករះ ក៍នាំគ្នាឈប់ធ្វើ ចំណែកស្រីៗបន្តធ្វើរហូតដល់ព្រឹកបានរួចរាល់មុន ធ្វើអោយប្រុសចាញ់ស្រី ទើបដំណរតមកសព្វថ្ងៃប្រុសៗត្រូវចូលដណ្តឹងស្រីដល់ផ្ទះ៕