ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

១. សេវាថ្នាក់ក្រសួង-ស្ថាប័ន

សំណើសុំផ្ទេរគ្រឿងម៉ាស៊ីន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីកម្ទេចគ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត មុននឹងស្នើសុំនាំចូលគ្រឿងម៉ាស៊ីនថ្មី សំដៅបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួនបន្តទៀត

សំណើសុំប្តូរអភិបាល ឬប្តូរអ្នកតំណាង

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីប្តូរអភិបាល ឬប្តូរអ្នកតំណាង សម្រាប់ធានានិរន្តរភាពនៃការដឹកនាំក្រុមហ៊ុន
សំដៅអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បន្តទៀតឱ្យកាន់តែមានប្រសិទ្ធភាព

សំណើសុំប្តូរយថាប្រភេទទំនិញ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបាននាំចូលមុខទំនិញថ្មីបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន ក្នុងគោលដៅជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងបង្កើននូវបរិយាកាស
វិនិយោគដែលអំណោយផលដល់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវផលិតភាពក្នុងការផលិតទំនិញ, ការប្រជែងឈ្នះ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ព្រមទាំងជំរុញការនាំចេញ និងដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រ

សំណើសុំប្តូរមុខសញ្ញាផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្ថែមយថាប្រភេទទៅក្នុងបញ្ជីនាំចូលដែលបានអនុញ្ញាត បម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន

វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) អង្ករ(C/O ទម្រង់ A)

• គ្រប់គ្រងទំនិញនាំចេញនាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយរាជរដ្ឋាភិបាល
• ផ្តល់ជូនអ្នកនាំចេញនូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ពីប្រទេសកម្ពុជានាំចេញទៅក្រៅបរទេស

វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ស្បែកជើង(C/O ទម្រង់ផ្សេងៗទៀត)

• គ្រប់គ្រងទំនិញនាំចេញនាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយរាជរដ្ឋាភិបាល
• ផ្តល់ជូនអ្នកនាំចេញនូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ពីប្រទេសកម្ពុជានាំចេញទៅក្រៅបរទេស

វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ស្បែកជើង(C/O ទម្រង់ N )

• គ្រប់គ្រងទំនិញនាំចេញនាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយរាជរដ្ឋាភិបាល
• ផ្តល់ជូនអ្នកនាំចេញនូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ពីប្រទេសកម្ពុជានាំចេញទៅក្រៅបរទេស