ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

លិខិតអនុញ្ញាតនៃសេវាកម្មពិនិត្យវត្ថុសិល្បៈនាំចេញ-នាំចូល (ប្រភេទវត្ថុសិល្បៈចម្លងដូច ធ្វើអំពីឈើ លោហៈ និងថ្ម)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

ទេសចរជាតិ និងអន្តរជាតិ

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ៧ដំណាក់កាល៖
១-ត្រូវបំពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនជាតិបរទេស) ឬប័ណ្ណប៉ាតង់
ឬប័ណ្ណអាជីវកម្ម (អាជីវករ)។
២-អ្នកស្នើសុំត្រូវដឹកវត្ថុសិល្បៈទាំងនោះមកនាយកដ្ឋាន ដើម្បីធ្វើចំណាត់ថ្នាក់វត្ថុ ហើយប្រសិនបើវត្ថុសិល្បៈទាំងនោះមានលក្ខណៈចម្លងដូច គឺត្រូវមានលិខិតបញ្ជាក់របស់ម្ចាស់រូបថាមិនមែនជាវត្ថុបុរាណ។
៣-ត្រូវមានរូបថតចំពីមុខ និងពីក្រោយចំនួន២សន្លឹកក្នុងរូបភាពនីមួយៗ។
៤-មន្ត្រីជំនាញពិនិត្យ និងបញ្ជាក់ និងធ្វើកំណត់ហេតុ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃរូបដែលត្រូវនាំចេញ។
៥-មន្ត្រីជំនាញនឹងបំពេញបែបបទឯកសារសម្រាប់នាំចេញជូនក្នុរយៈពេល០៥ថ្ងៃ(ថ្ងៃធ្វើការ)។
៦-ភ្ញៀវត្រូវបង់កម្រៃតាមសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៧-សុពលភាពនៃលិខិតអនុញ្ញាតគឺមានរយៈ០១ (មួយ)ខែ ចាប់គិតពីថ្ងៃចុះហត្ថលេខាចុងក្រោយ។
ចំពោះវត្ថុសិល្បៈដែលស្នើសុំនាំចូល គឺមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

• ពាក្យសុំ
• បញ្ជីរាយឈ្មោះវត្ថុសិល្បៈ
• តារាងរូបភាពវត្ថុសិល្បៈ
• លិខិតអនុញ្ញាត

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

គ្រប់តម្លៃនៃលិខិតទាំងអស់មានរយៈពេលពី ៣-៥ ថ្ងៃនៃថ្ងៃធ្វើការ និងសុពលភាពចំនួន ១ខែ(ប្រកាសរួមលេខ៦៥៧ សហវ.ប្រកចុះថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ប្រភេទវត្ថុសិល្បៈចម្លងដូច ធ្វើអំពីឈើ លោហៈ និងថ្ម មាត្រដ្ឋានិង សោហ៊ុយសេវានាំចេញ(គិតជារៀល) សោហ៊ុយសេវានាំចូល(គិតជារៀល)

ឈើលោហៈថ្មឈើលោហៈថ្ម
ក.ព ០១ សម ទៅ ៥០ សម៣០,០០០៣០,០០០៣០,០០០មិនអនុញ្ញាតមិនអនុញ្ញាតមិនអនុញ្ញាត
ក.ព ៥១ សម ទៅ ១៥០ សម៨០,០០០៨០,០០០៨០,០០០មិនអនុញ្ញាតមិនអនុញ្ញាតមិនអនុញ្ញាត
ក.ពចាប់ពី១៥១ សមឡើងទៅ១០០,០០០១០០,០០០១០០,០០០មិនអនុញ្ញាតមិនអនុញ្ញាតមិនអនុញ្ញាត
ក.ពចាប់ពី២០១ សមឡើងទៅមិនអនុញ្ញាតមិនអនុញ្ញាតមិនអនុញ្ញាត

បញ្ជាក់៖ តម្លៃសេវាពិនិត្យវត្ថុសិល្បៈនាំចេញទៅបរទេស អនុវត្តចំពោះការនាំចេញវត្ថុសិល្បៈតាមរយៈក្រុមហ៊ុនដឹកជញ្ជូន (យន្តហោះ កប៉ាល់ រថយន្ត ឬប៉ុស្តិ៍ប្រៃសណីយ៍) និងមិនអនុវត្តចំពោះភ្ញៀវដែលយកវត្ថុសិល្បៈផលិតថ្មីតាមខ្លួន(យួរដៃ)ប៉ុន្តែតម្រូវឱ្យមានវិកយបត្រ(ឈ្មោះហាងលេខទូរស័ព្ទ និងអាសយដ្ឋានទីកន្លែងលក់វត្ថុសិល្បៈ) បង្ហាញដល់សមត្ថកិច្ចក្នុងករណីមានការទាមទារពិនិត្យ។

កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១៨ ១៤៨
Contact us by email
nady.phann@gmail.com
Contact us by address:
មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រអប់សំបុត្រ៧២

ឆ្លើយ​តប