ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជ្ញាប័ណ្ណបើកគ្រឹះស្ថានមធ្យមសិក្សាឯកជន (កម្មវិធីសិក្សាជាតិ) នៅខេត្ត

ទិដ្ឋភាពទូទៅ
 អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • នីតិបុគ្គល និង/ឬ រូបវន្តបុគ្គល
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 នីតិវិធីនៃការផ្ដល់សេវា៖
  1. អតិថិជនត្រូវស្នើសុំទម្រង់ និងបំពេញបែបបទ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវនានា និងផ្តល់ឯកសារទាំងនោះទៅផ្នែកជួរមុខដើម្បីពិនិត្យ។ ករណីឯកសារគ្រប់គ្រាន់ហើយ អតិថិជនត្រូវបង់ថ្លៃសេវាទៅតាមតម្លៃនៃប្រភេទសេវា ដែលមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គលិកជួរមុខ (បេឡាករ) ត្រូវចេញបង្កាន់ដៃបង់ថ្លៃសេវាដែលមានហត្ថលេខាប្រគល់ ទទួលដោយមានចុះកាលបរិច្ឆេទត្រឹមត្រូវ ជូនអតិថិជន (រយៈពេល២ថ្ងៃ)
  2. បន្ទាប់ពីទទួលពាក្យស្នើសុំរួច ផ្នែកជួរមុខត្រូវបញ្ជូនឯកសារទៅប្រធានច្រកចេញចូលតែមួយដើម្បីពិនិត្យ និងបន្តទៅផ្នែកជួរក្រោយ ( រយៈពេល១ថ្ងៃ)
  3. រៀបចំចុះពិនិត្យទីតាំង ការងារបច្ចេកទេស និងឯកសារពាក់ព័ន្ធនានារបស់គ្រឹះស្ថានសិក្សាដែលបានស្នើសុំ និងកំណត់បង្ហាញរឿងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល២០ថ្ងៃ)
  4. អង្គភាពជំនាញពិនិត្យ និងផ្តល់យោបល់ (រយៈពេល៤ថ្ងៃ)
  5. ក្រុមការងារបច្ចេកទេសច្រកចេញចូលតែមួយប្រជុំវាយតម្លៃ (រយៈពេល២ថ្ងៃ)
  6. ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល៦ថ្ងៃ)
  7. ក្រោយរយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការ អតិថិជនត្រូវមកទទួលសេវាវិញនៅផ្នែកជួរមុខនៃច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

លក្ខខណ្ឌនិង នីតិវិធី:

  • ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកគ្រឹះស្ថានមធ្យមសិក្សាឯកជន (កម្មវិធីជាតិ) នៅខេត្ត
  • លិខិតបញ្ជាក់ទីតាំង ប្លង់បំព្រួញទីតាំង និងចំណត(អតិថិជនរៀបចំ ដោយមានបញ្ជាក់ពីមេឃុំ/ចៅសង្កាត់)
  • កិច្ចសន្យាជួលផ្ទះ (អតិថិជនរៀបចំដោយមានការបញ្ជាក់ពីឃុំ/សង្កាត់)
  • កិច្ចសន្យារបស់អតិថិជនជាមួយក្រសួងអប់រំ យុវជន និងកីឡា
  • បញ្ជីរាយឈ្មោះចលនវត្ថុ និងអចលនវត្ថុ (រៀបចំដោយអតិថិជន)
  • រូបថតទីតាំងអាជីវកម្មថតចំពីមុខ
  • បញ្ជីរាយនាមគណៈគ្រប់គ្រង នាយក/នាយិកា នាយករង/នាយិការង បុគ្គលិក គ្រូបង្រៀន
  • រចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (អង្គការលេខ និងរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សា)
  • ប្រវត្តិរូបសង្ខេបរបស់គណៈគ្រប់គ្រង នាយក/នាយិកា នាយករង/នាយិការង បុគ្គិលបង្រៀន(បិទរូបថត សញ្ញាបត្រថតចម្លង បញ្ជាក់ពីសាលារាជធានី ខេត្ត ឬសាលាក្រុង ស្រុក ខណ្ឌ)
  • កម្មវិធីសិក្សាលម្អិត (កម្មវិធីអន្តរជាតិរបស់ប្រទេសណាមួយដែលទទួលស្គាល់ដោយស្ថានទូត ឬស្ថាប័នណាមួយរបស់ប្រទេសសាមី)
  • កាលវិភាគគ្រប់កម្រិតថ្នាក់
  • បទបញ្ជាផ្ទៃក្នុងរបស់សិស្សានុសិស្សត្រូវកម្រិតទាបបំផុត ឱ្យស្របនឹង បទបញ្ជានៃគ្រឹះស្ថានសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា
  • បទបញ្ជាផ្ទៃក្នុងរបស់គ្រូ
  • ផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម ឬរយៈពេលវែង និងផែនការ សកម្មភាពប្រចាំឆ្នា���
  • បញ្ជីសារពើភណ្ឌ
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
  • ព័ត៌មាន
    • ការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវា
    • មធ្យោបាយផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវា
  • ភាពឆ្លើយតប
    • មានសេវាជួរមុខ និង
    • សេវាជួរក្រោយ
  • ប្រសិទ្ធភាព
ការផ្តល់សេវាតាមលក្ខខណ្ឌកំណត់សុពលភាព តម្លៃសេវាកម្មវិធីជាតិប្រាក់តម្កល់ការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្
រយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការអចិន្ត្រៃយ៍៣,០០០,០០០.០០ រៀល គ្មាន គ្មាន
  • ការទទួលព័ត៌មានត្រឡប់ និងយោបល់កែលម្អរបស់អតិថិជន
    • មានមធ្យោបាយទទួលព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ា(ទីកន្លែង តុការិយាល័យ ប្រអប់សំបុត្រ ទូរស័ព្ទ។ល។)
    • មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់ និងមតិយោបល់កែលម្អ របស់ប្រជាពលរដ្ឋ
    • មានវិធានការដោះស្រាយ
    • មានសេវាកម្មអតិថិជន
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

 ឈ្មោះអង្គភាព ៖ ច្រកចេញចូលតែមួយក្រសួងអប់រំ យុវជន និងកីឡា

Contact us by phone:
(៨៥៥-២៣) ៧២២ ៦៦៣
Contact us by email
admoffice33@gmail.com
Contact us by address:
អគារ ៖ រដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ជាប់សាលាបឋមសិក្សាពញាហុក) ផ្លូវលេខ ៣៨០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប