ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជ្ញាបណ្ណអាជីវកម្មរោងបញ្ចាំងភាពយន្ត

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

ប្រជាជនខ្មែរ ឬបរទេសមានទីលំនៅអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាមានអាយុយ៉ាងតិច១៨ឆ្នាំ

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ១០ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, កិច្ចសន្យា និងប្រវត្តិរូប រួមនឹងឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ
និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យភូមិភាគ។ ករណីឯកសារមិនត្រឹមត្រូវតម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យភូមិភាគ ពិនិត្យរួច រៀបចំលើកសំណើដោយភ្ជាប់ នូវកំណត់បង្ហាញ មូលវិចារ ជូនទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំគោលការណ៍សម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ
១០-រដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ និងចុះហត្ថលេខាលើសេចក្តីសម្រេចបើកផលិតកម្ម
និងវិញ្ញាបនបត្រ័ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់ និងទទួលអាជ្ញាប័ណ្ណ

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

-ពាក្យស្នើសុំបើកអាជីវកម្មរោងបញ្ចាំងភាពយន្ត ចំនួន ០១ច្បាប់
-លិខិតចុះបញ្ជីពាណិជ្ជកម្ម (កម្មវត្ថុអាជីវកម្ម បញ្ចាំងភាពយន្ត) ចំនួន ០១ច្បាប់
-លិខិតចុះបញ្ជីពន្ធដារ និងបណ្ណប៉ាតង់ ចំនួន ០១ច្បាប់
-លិខិតបញ្ជាក់បទដ្ឋានអគ្គិភ័យ (ចេញដោយក្រសួងមហាផ្ទៃ) ចំនួន ០១ច្បាប់
-ប្រវត្តិរូបសង្ខេប ចំនួន ០១ច្បាប់
-អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន (ថតចម្លង) ចំនួន ០១ច្បាប់
-កិច្ចសន្យាប្រកបអាជីវកម្មបញ្ចាំងភាពយន្ត ចំនួន ០១ច្បាប់
-បញ្ជីទុព្វសម្ភារៈឧបករណ៍បច្ចេកទេសសម្រាប់បំពាក់ ចំនួន ០១ច្បាប់
-កិច្ចសន្យាជួលទីតាំង (បើមាន) ចំនួន ០១ច្បាប់
-រូបថត ៤ x ៦ ថតចំពីមុខ ចំនួន ០៣សន្លឹក
-ប្លង់ទីតាំងរោងបញ្ចាំងភាពយន្ត (បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន) ចំនួន ០១ច្បាប់
-រូបសញ្ញារោងបញ្ចាំងភាពយន្ត (LOGO) ចំនួន ០១ច្បាប់

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
សុពលភាព0២ឆ្នាំ
រយៈពេល១០ថ្ងៃ ( ថ្ងៃធ្វើការ )
កម្រៃសេវា១,៨០០,០០០រៀល
បន្តសុពលភាព0១ឆ្នាំ
រយៈពេល០៥ថ្ងៃ ( ថ្ងៃធ្វើការ )
កម្រៃសេវា៧០០,០០០រៀល

ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១១ ០០៤ / ០២៣ ២១៥ ៤៦៩
Contact us by email
info@cambodiafilm.gov.kh
Contact us by address:
អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

គេហទំព័រ ៖ www.cambodiafilm.gov.kh

ឆ្លើយ​តប