ទំនាក់ទំនង
រដ្ឋាករទឹកស្វយ័តក្រុងភំ្នពេញ
ស្នាក់ការកណ្តាល
ការទទួលយកសេវា
- ឈ្មោះអង្គភាព
- ជាភាសារជាតិ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ( រ.ទ.ស.ភ )
- ជាភាសារអន្តរជាតិ : Phnom Penh Water Supply Authority (PPWSA)
- ទីតាំង និង ហេដ្ឋារចនាសម្ព័ន្ធ
- ទីតាំងសាខា និង អាងតម្កល់ទឹកជាយក្រុង :
- អាងតម្កល់ទឹកក្បាលដំរី : អាសយដ្ឋានផ្លូវលេខ១០៥K ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ ក្រុងភ្នំពេញ (ទល់មុខព្រលានយន្តហោះភ្នំពេញ)។
- អាងតម្កល់ទឹកត្រពាំងថ្លឹង : អាសយដ្ឋានភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ។
- អាងតម្កល់ទឹកច្រាំងចំរេះ : អាសយដ្ឋានផ្លូវលេខ១០៨R សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។
- សាខាអាជីវកម្មក្រុងតាខ្មៅ : អាសយដ្ឋានផ្លូវលេខ១២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
- រ/ច ផលិតទឹកស្អាតនិរោធនិ៍ : អាសយដ្ឋានផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
- ម៉ោងបំពេញការងារ :
- ម៉ោង ០៨:០០ ដល់ម៉ោង ១៦:៣០ រសៀល (មិនមានការឈប់សំរាកពេលថ្ងៃត្រង់ឡើយ) រៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ។
- ចំពោះផ្នែកបេឡាទទួលប្រាក់ក្នុងអង្គភាពចាប់ធ្វើការពីម៉ោង ០៧:៣០ ដល់ម៉ោង ១៦:០០ រសៀល។
- ចំពោះផ្នែកបេឡាទទួលប្រាក់សាខាអាជីវកម្មក្រុងតាខ្មៅ, រោងចក្រផលិតទឹកស្អាតនិរោធ និង អាងតម្កល់ទឹកទាំង៣កន្លែង ចាប់ធ្វើការពីម៉ោង០៧: ៣០ ដល់១៥:០០ រសៀល។
- វត្តមានសេវាជួរមុខ :
- គ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១៦:៣០ រសៀល (មិនមាន ការឈប់សំរាកពេលថ្ងៃត្រង់ឡើយ)
- សេវាទទួលប្រាក់ថ្លៃទឹក :
អតិថិជនអាចបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកដោយផ្ទាល់នៅតាមទីតាំងណាមួយក៏បានដូចខាងក្រោម ៖
- ស្នាក់ការកណ្តាល រ.ទ.ស.ភ : អាសយដ្ឋានលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
- ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៦:០០នាទី រសៀល
- ទូរស័ព្ទលេខ : ០២៣ ៧២៤ ០៤៦។
អាងតម្កល់ទឹកក្បាលដំរី
អាងតម្កល់ទឹកត្រពាំងថ្លឹង
អាងតម្កល់ទឹកច្រាំងចំរេះ
អាងតម្កល់ទឹកក្រុងតាខ្មៅ
រ/ច ផលិតទឹកស្អាតនិរោធ
ក្រៅពីការផ្តល់សេវាបង់ប្រាក់ដោយផ្ទាល់នៅ រ.ទ.ស.ភ ក៏មានសេវាទូទាត់ប្រាក់ថ្លៃប្រើប្រាស់ទឹករបស់អតិថិជន តាមរយៈប្រព័ន្ធធនាគារ និង ប្រព័ន្ធទូរស័ព្ទដៃរបស់ធនាគារពាណិជ្ជកម្មអន្តរជាតិ(FTB), ធនាគារអេស៊ីលីដា (ACLEDA), ធនាគារកាណឌីយ៉ា (Canadia), WING, ABA, Prasac, Hattha Kaksekar, Smartluy, Campu, AMK, DaraPay, E-MONEY, លី ហួរ វេរលុយ, Sathapana Bank, Chip Mong Bank និងប្រព័ន្ធទូរស័ព្ទក្រុមហ៊ុន Mobite (Cellcard Cash) ផងដែរ។