ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សំណើសុំ

សំណើសុំផ្ទេរគ្រឿងម៉ាស៊ីន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីកម្ទេចគ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត មុននឹងស្នើសុំនាំចូលគ្រឿងម៉ាស៊ីនថ្មី សំដៅបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួនបន្តទៀត

សំណើសុំប្តូរអភិបាល ឬប្តូរអ្នកតំណាង

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីប្តូរអភិបាល ឬប្តូរអ្នកតំណាង សម្រាប់ធានានិរន្តរភាពនៃការដឹកនាំក្រុមហ៊ុន
សំដៅអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បន្តទៀតឱ្យកាន់តែមានប្រសិទ្ធភាព

សំណើសុំប្តូរយថាប្រភេទទំនិញ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបាននាំចូលមុខទំនិញថ្មីបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន ក្នុងគោលដៅជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងបង្កើននូវបរិយាកាស
វិនិយោគដែលអំណោយផលដល់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវផលិតភាពក្នុងការផលិតទំនិញ, ការប្រជែងឈ្នះ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ព្រមទាំងជំរុញការនាំចេញ និងដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រ

សំណើសុំប្តូរមុខសញ្ញាផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្ថែមយថាប្រភេទទៅក្នុងបញ្ជីនាំចូលដែលបានអនុញ្ញាត បម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន

សំណើសុំបំពេញបែបបទដកប្រាក់កក់

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីដកប្រាក់កក់ដែលបានតម្កល់ទុកសម្រាប់ជាការធានាក្នុងការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

សំណើសុំបិទក្រុមហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបិទក្រុមហ៊ុន (បញ្ឈប់ជាស្ថាពរនូវការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)
ដោយត្រូវដោះស្រាយបញ្ហាការងារជូនកម្មករតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សំណើសុំនាំចូលផ្ទាំងក្រណាត់ចាក់តាមរូបភាព OPA

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីនាំចូលផ្ទាំងក្រណាត់ចាក់តាមរូបភាព OPA សម្រាប់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
អនុលោមតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគជាធរមាន