ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកជ្រោះ​ក្បាលឆាយ

ទិដ្ឋភាពទូទៅ

ទឹកជ្រោះ​ក្បាលឆាយ មានភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​មកពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​ទិស​ខាងជើង​មាន​ចំងាយ ៧​គីឡូម៉ែត្រ​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​២១៧​ប្រហែល ៩​គីឡូម៉ែត្រ​និង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៃ​ទេសភាព​ស្រុក​ខ្មែរ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិនអាច​បំភ្លេចបាន​ពី​ភាពស្រស់​ឆើតឆាយ​របស់​វា​។ ​ទឹកជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើន​មកពី​ជួរ​ភ្នំ​ផ្សេងៗ​ជាច្រើន​នៅតាម​មាត់សមុទ្រ ប៉ុន្ដែ​មកដល់​ចំណុច​មុខ​ក្បាលឆាយ​ប្រភពទឹក​នៅសល់​ផ្លូវទឹក​បី​សំរាប់​ហូរ​ដែលមាន​កំពស់​ពី ២ ទៅ ៤ ម៉ែត្រ​។ ចរន្ដទឹកមកដល់​ចំណុច​ក្បាលឆាយ​ផ្លូវទឹក​មានតែ​មួយ​ដែលមាន​ទឹក​ហូរ​ខ្លាំង​ហើយ​ធ្លាក់​ល្បាក់ទឹក​មាន​កំពស់ ១៤ ម៉ែត្រ ភាគច្រើន​អ្នកទេសចរ​ណ៏​ចូលចិត្ត​មក​ងូតទឹក​លេង​នៅត្រង់​កន្លែង​ទឹកធ្លាក់​នេះ​ណាស់​។ ​ទឹកជ្រោះ​ក្បាលឆាយ មាន​ទិដ្ឋភាព​ស្អាត​បំផុត​ក្នុង​វស្សានរដូវ​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ចន្លោះ​ខែកក្កដា ដល់​ខែតុលា និង​មាន​អាកាសធាតុ​ត្រជាក់​ដូច​នៅ​តំបន់​ប៉ូល ជាមួយ​ដំណាក់​ទឹកធ្លាក់​បង្កើតបានជា​ពពុះ​ទឹកសៗ​បែក​ផ្កាត្រែង​លាន់ឮ​ស្នូរ​យ៉ាង​ពិ​រោះ​រណ្តំ​លាយឡំ​សត្វ​បក្សាបក្សី​ស្រែកយំ​អឺងកង ប្រៀប​បានជា​ចង្វាក់ភ្លេង​កំដរ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ភ្លេច​អស់​នូវ​ទុក្ខ​សោកសៅ​ទាំងឡាយ ។ ប៉ុន្តែ​ស្ថិតក្នុង​អំឡុងពេល​រដូវ​ក្តៅ​វិញ ទឹកធ្លាក់​ក្បាលឆាយ​បាន​រីង​ស្ទើរ​ជិត​អស់ តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ខំ​បញ្ចេញ​សម្រស់ ក៏ដូចជា​ទឹក​ហូរ ដើម្បី​កំដរ​ភ្ញៀវ​ឲ្យ​គ្រប់​រដូវ​កាល ។ សព្វថ្ងៃនេះ​មាន​អ្នកទេសចរ​ណ៏​ជាច្រើន​បាន​ទៅ ទស្សនា​និង​ងូតទឹក​កំសាន្ត​លេង​ដោយសារតែ​នៅ​តំបន់​ទឹកធ្លាក់​នេះ​មាន លក្ខណៈ​ទឹកធ្លាក់​ពីលើ ភ្នំ​និង​ផ្ទាំង​ថ្ម​ដ៏​ខ្ព​ស់មាន​ទេសភាព​ខ្យល់អាកាស​បរិសុទ្ធ ព្រៃឈើ​ធំៗ​ខ្ពស់ៗ និង ភ្នំ​ដ៏​ស្រស់ស្អាត​ជាពិសេសនៅ​ថ្ងៃ​បុណ្យទាន ឬ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកជ្រោះ​ក្បាលឆាយ​ មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ព្រៃនប់ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប