ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទព្រះធាតុបារាយណ៍

ទិដ្ឋភាពទូទៅ

ដើម្បីធ្វើដំណើរពី ប្រាសាទព្រះធាតុបារាយណ៍ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ។ ត្រូវធ្វើដំណើររហូតតាមផ្លូវកៅស៊ូនិងផ្លូវបេតុងរហូតដល់ទីរួមស្រុកស្រីសន្ធរ គឺទីប្រជុំជនព្រែកពោធិ៍។ បន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ដែលមានវត្តកោះកែវនៅខាងឆ្វេងដៃ និងវត្តប្រាសាទវដ្ដីនៅខាងស្ដាំដៃ។ បន្ទាប់មកត្រូវបត់តាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដីហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍ ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រខាងត្បូងឃុំនេះ។ប្រាសាទនេះសព្វថ្ងៃនៅសល់ប្រាង្គមួយធ្វើពីថ្មភក់ និងថ្មបាយ ក្រៀម។ ប្រាង្គនេះមានទ្វារចូលពីពីរទិស គឺខាងកើតនិងខាងលិច (គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ) ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត។ គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមានសំណល់ចម្លាក់ផ្ដែរនិងហោជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។ តាមរយៈក្បាច់ចម្លាក់ទាំងប៉ុន្មាននេះ អាចនាំឱ្យគិតថាប្រាសាទនេះកសាងឡើងនៅសតវត្សទី១១ ក្នុងរចនាបថបាពួន។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ ឬ១៥ គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទ ហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញ ធ្វើជាឃឿនព្រះវិហារតែម្ដង។ លានបែបនេះ អ្នកស្រាវជ្រាវប្រើពាក្យថា Buddhist Terrace។ បើពិនិត្យឱ្យច្បាស់លាស់ជាងនេះទៀត យើងនៅតែឃើញការសាងសង់ព្រះវិហារនៅមុខប្រាសាទបុរាណមានពាសពេញប្រទេសកម្ពុជា។ មានឧទាហរណ៍សន្ធឹកសន្ធាប់ដូចជានៅប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម, ប្រាសាទរកាជន្លឹង ខេត្តកណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំ, ប្រាសាទចេតិយខេត្តសៀមរាប, ប្រាសាទឯកភ្នំខេត្តបាត់ដំបង ជាដើម។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប