ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ពយម្រេច​កង្កែប

ទិដ្ឋភាពទូទៅ

ពយម្រេច​កង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃ​ពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។ នៅទីតាងដ៏សមប្រកបបែបនេះហើយ ទើបពយម្រេចកង្កែប ក្លាយជាទីតាំងទស្សនាទេសភាពធម្មជាតិនៃតំបន់អារ៉ែងបានគ្រប់រដូវកាល។សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ ត្រូវបានរៀបចំ​ដោយ​សហគមន៍ទេសចរណ៍តំបន់អារ៉ែង ព្រមទាំងមានចុងភៅចម្អិនម្ហូបអាហារក្នុងព្រៃ ជូនភ្ញៀវទេសចរ​ថែមទៀតផង។

សក្តានុពលទេសចរណ៍នៃពយម្រេចកង្កែប ពិតជាអន្ទងចិត្តអ្នកចូលចិត្តដើរព្រៃ។ ភាគច្រើន អ្នកទេសចរ​ដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ពយម្រេច​កង្កែប ជាគោលដៅទេសចរណ៍​ដ៏ពេញនិយម​ប្រចាំនៅតំបន់អារ៉ែង។ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ពយម្រេចកង្កែប មានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។ ដើម្បីកម្សាន្ត​នៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមាន​ដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប