ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋាន​កោះស្ដេច

ទិដ្ឋភាពទូទៅ

រមណីយដ្ឋាន​កោះស្ដេច មាន​ឆ្នេរ​ខ្សាច់ស​​ស្អាត មាន​ផ្ទះ​សំណាក់​ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែលំហើយ​ ព្រោះ​មាន​កោះ​ជាច្រើន​នៅ​ជុំ​វិញ និង ព្រៃ​ធម្មជាតិ។ ទន្ទឹមគ្នា​នេះ​ ភ្ញៀវ​ទេសចរ​​អាច​ជួល​ទូក​ជិះ​ទៅ​ស្ទូច​ត្រី​ មុជ​ទឹក​សមុទ្រ​ មើល​ផ្កា​ថ្ម និង​ ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ ព្រម​ទាំង​មាន​​ទូក​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង។

មួយ​វិញ​ទៀត​ នៅ​រមណីយដ្ឋាន​ កោះស្ដេច​ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ ក៏​អាច​មើល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត​ បំបាត់​ទុក្ខ​កង្វល់​របស់​ប្រិយមិត្ត​ បន្ទាប់​ពី​បំពេញ​ការងារ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋាន​កោះស្ដេចគឺជា កោះ​ធម្មជាតិ​មួយ ឋិត​នៅ​ក្នុង​​ភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុក​គីរីសាគរ ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​មាន​​ចម្ងាយ​ប្រមាណ​ជាង ៨១ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កោះកុង។ កោះ​ស្ដេច​ មាន​ចំងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ជា​ពីរ​ដំណាក់​កាល​ គឺ​ផ្លូវ​គោក និង ​ផ្លូវ​ទឹក​ ដោយ​ជិះ​អូប័រ​ (ទូក​តូច​ដែល​មាន​ល្បឿន​លឿន)។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប