ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​)

ទិដ្ឋភាពទូទៅ

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) បច្ចុ​ប្បន្ន​​ទី​កន្លែង​ដ៏​ពិសិដ្ឋ​នេះ បាន​ក្លាយ​ជា​កន្លែង​ទស្សនា​ថ្ងៃ​​រះ​​ដ៏​ល្អ​នៅ​ពេល​ព្រឹក​ព្រហាម និង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើ​ក្រុង​បាន​លុង ។ ទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់ ម្យ៉ាង​ទៀត​គឺ​នៅ​ពេល​ថ្ងៃ​​ធម្ម​តា ភ្ញៀវ​ទេស​ចរ​អាច​ចោល​ភ្នែក​​គយ​គន់​ជុំ​វិញ​ពី​លើ​កំពូង​ភ្នំ​នោះ ដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​ជា​និច្ច នៅ​តាម​ទី វាល​ជំរាល​ជ្រលង​ភ្នំ​ រួច​បន្ត​ដោយ​ជួរ​​ភ្នំ​នៅ​ឯ​នាយ​ជាប់​នឹង​ជើង​មេឃ ។ ឥសីបតមៈ​ ជា​ឈ្មោះ​​​អ្នក​តា​​​ភ្នំ​ពី​បុរាណ​ដែល​បាន​ថែរក្សា​​តំបន់​នេះ​ក្នុង​សម័យ ​​កាល​យូរ​លង់​ណាស់​មក​ហើយ ។ ឥសី ជា​នាម​សំរាប់​​សំគាល់​អ្នក​បួស ឬ​អ្នក​ប្រកាន់​សច្ច​​ធម៌​នៅ​ក្នុង​សាសនា​​ព្រាហ្ម​ណ៍ ប៉ុន្តែ​​បន្ទាប់​ពី​មាន​ការ​​កសាង​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​មាន​​ប្រវែង ​​៥​ម៉ែត្រ ​កាល​ពី​ដើម​ទស​វត្ស ​ឆ្នាំ១៩៦០ មក​​ ទី​កន្លែង​នេះ​គ្រាន់​តែ​រក្សា​ឈ្មោះ​ដើម «ឥសីបតមៈ» ​ហើយ​ប្រជា​ជន​ភាគ​ច្រើន​គោរព​​​បូជា​​ព្រះ​ពុទ្ធ​សាសនា ឯ​ព្រហ្ម​ញ្ញសាសនា​គោរព​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ សព្វ​ថ្ងៃ​នេះ ​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​នេះ ប្រជា​ជន​​ទៅ គោរព​​បូជា​ ដើម្បី​សុំ​លាភ​សំណាង ជោគ​ជតា​រាសី និង​សុំ​ក្តី​សុខ​សប្បាយ ។ ឥសី​បតមៈ​​ ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុត សំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរី និង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទឹក​ដី​ខេត្ត​នេះ ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) ទីកន្លែង​​ស័ក្តិ​សិទ្ធិ​​ឥសី​បតមៈ តាំង​នៅ​លើ​កំពូល​​ភ្នំ​ស្វាយ មាន​ចំងាយ​ប្រហែល​​ពីរ​​គីឡូ​ម៉ែត្រ ខាង​លិច​ក្រុង​បាន​លុង ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប