ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

កោះព្រែកឆែប ហៅថាកោះឋានសួគ៌

ទិដ្ឋភាពទូទៅ

កោះព្រែកឆែប ហៅថាកោះឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្នំ​ដែល​មាន​ដើម​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​ទៀត​ផង។ហើយ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ អាច​សម្រាក​លម្ហែ​កាយ​ជាមួយ​ធម្មជាតិ​ដែល​មាន​ជំនោរ​សមុទ្រ​ដ៏​ត្រជាក់​នៅ​កោះ​ឋានសួគ៌ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​នាវា​ល្បឿន​លឿន​ពី​ឆ្នេរ​អូរ​ឈើទាល​ប្រហែល​១​ម៉ោង និង​២០​នាទី​ប៉ុណ្ណោះ។

កោះ​ឋានសួគ៌ ដែល​ពី​មុន​គ្រាន់តែ​ទី​ឋាន​ដ៏​ស្ងាត់​ជ្រងំ ត្រូវ​បាន​ប្រែក្លាយ​ជា​រមណីយដ្ឋាន​ដ៏​ស្រស់​បំព្រង ដែល​បាន​និង​កំពុង​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ ហើយ​ការ​អភិវឌ្ឍ​កោះ​ទៀត​សោត ក៏​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផង​ដែរ។

កោះព្រែកឆែប មានទីតាំងនៅខេត្តកំពង់សោម ហើយវាជាកោះថ្មីមួយដែលអាចដំណើរការនៅខែក្រោយនេះហើយ ក៏មិនទាន់មាននរណាបានទៅដល់ដែរ វាជាកោះស្រស់ស្អាតជាងកោះរ៉ុងទៅទៀត។

កោះមួយនេះត្រូវបានគេដាក់ឈ្មោះថាជាកោះឋានសួគ៌ថ្មី ដែលមានឆ្នេរឈ្មោះឆ្នេរភ្លោះ ហើយវាជាផ្នែកមួយនៃកោះរ៉ុង។ អ្វីដែលគួរឲ្យទាក់ទាញសំរាប់អ្នកទេសចណ៍នៅលើកោះថ្មីនេះគឺ មានឆ្នេរខ្សាច់សក្បោះ ទឹកថ្លាឆ្លុះដល់បាត រួមមានជិះទូកតាមព្រែក មើលផ្កាថ្ម ចាប់កាំប្រម៉ាសមុទ្រ និងបឹងកាឡូជាច្រើនបន្ទប់ បូករួមភោជនីយដ្ឋាន រួមទាំងទេសភាពដ៏គួរឲ្យទាក់ទាញជាច្រើនទៀត។

យ៉ាងណាក៏ដោយពេលនេះកំពុងមានក្រុមហ៊ុនទេសចណ៍មួយ កំពុងផ្សព្វផ្សាយពីកោះឋានសួគ៌ថ្មីមួយនេះ ហើយនិងបើកឲ្យទៅកំសាន្តក្នុងពេលឆាប់ៗ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

កោះព្រែកឆែប ហៅថាកោះឋានសួគ៌ស្ថិត​នៅ​សង្កាត់​កោះរ៉ុង ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
Scrollspy Item

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប