ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

កោះរុង

ទិដ្ឋភាពទូទៅ

កោះរុង មានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។ កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍និងធម្មជាតិ។ ការធ្វើដំណើរទៅកោះរុងត្រូវចំណាយពេលពីរម៉ោងឬច្រើនជាងនេះពីដីគោកក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។ ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែងនិងមានសណ្ឋាគារ។ ក្រុមហ៊ុនមីលីនៀមហ្គ្រុបរបស់បរទេសនិងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប មានគំរោងអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត។ ទីរមណីយដ្ឋាននិងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី២០ឆ្នាំ។ប្រទេសកម្ពុជាមានសមុទ្រស្អាតៗនិងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុងនិងកោះរ៉ុងសន្លឹម។ 

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

ឆ្នេរឡុងសិត ក៏ជាឆ្នេរដ៏ស្រស់ស្អាតជាងគេមួយដែរដែលមានទីតាំងនៅកោះរុងដែលឡុងសិតជាឈ្មោះ បានមកពីការហៅតគ្នារបស់អ្នកស្រុកនៅទីនោះ។ ឆ្នេរនេះលាតសន្ធឹងមានប្រវែង ៣គីឡូម៉ែតដែលស្ថិតនៅភាគអាគ្នេយ៍នៃកោះរុង។ កសិករនៅទីនោះបានដាំដើមដូង​ ស្វាយ និងស្វាយចន្ទី ជាមួយនឹងព្រះច័ន្ទដែលចុះមកហែលទឹកសមុទ្រនាពេលរាត្រីជាហេតុធ្វើឲ្យឆ្នេរមួយនេះក្លាយជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ។

ឆ្នេរ​ខាងនិរតីនៃកោះរុង​Southwestern beach, kohrongឆ្នេរខ្សាច់ស្រស់ស្អាតជាងគេនៅក្នុង ប្រទេសកម្ពុជាដែលមានផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ដ៌ស្រស់ស្អាតដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។ នៅផ្នែកនិរតីនៃកោះរុងនេះមានឆ្នេរខ្សាច់ដ៏សែនស្រស់ស្អាតមួយដែលលាតសន្ធឹងមានប្រវែងប្រមាណ ៥គីឡូម៉ែតពីខ្សាច់សអមទៅដោយដើមដូងបង្កើតជាទេសភាពដ៏មហាស្រស់ស្អាត។

ឆ្នេរសុខសាន្ត រីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរុ៉ង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~25km ពីរង្វង់មូលតោ​ពីរ។ឆ្នេរសុខសាន្ត រីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរុ៉ង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~25km ពីរង្វង់មូលតោ​ពីរ។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

 មុននឹងចេញដំណើរភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប