ទិដ្ឋភាពទូទៅ
ចុងប៉ម ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។ សម្រាប់ចំណុច សំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានចុងប៉មដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំ អារម្មណ៏នោះ មានដូចជា៖ ដើរលេងដោយថ្មើរជើង, ស្ទូចត្រី, គយគន់ថ្ងៃលិច និងចំណុចផ្សេងៗ ទៀត។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានចុងប៉ម ភ្ញៀវទេសចរមានភាព ងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះ ចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានចុងប៉ម គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយ សម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានចុងប៉មពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។