ទិដ្ឋភាពទូទៅ
ឆ្នេរព្រែកត្រែង មានទិដ្ឋភាពស្រស់ស្អាតមិនចាញ់ឆ្នេរដ៏ទៃទៀតឡើយ តែយ៉ាងណាភ្ញៀវទេសចរដែលស្គាល់ឆ្នេរមួយនេះនៅមានចំនួនតិចតួចនៅឡើយ។ មានប្រវែងជាង ២គីឡូម៉ែត្រឆ្នេរព្រែកត្រែងមានបរិយាកាសស្ងប់ស្ងាត់ និងឆ្នេរខ្សាច់សក្បុសដូចសម្លី។ ភ្ញៀវទេសចរអាចទទួលទានអាហារ និងសម្រាក់លម្ហែនៅតាមមាត់ឆ្នេរយ៉ាងមនោរម្យ។