ទិដ្ឋភាពទូទៅ
ឆ្នេរខ្សាច់នៃខេត្តកែប មានលក្ខណៈតូចចង្អៀត និងមានគ្រួសខ្មៅ ពុំមានខ្សាច់ស ដូចជាឆ្នេរដ៏ទៃទេ។ ភ្ញៀវទេសចរ អាចអញ្ជើញមកកម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតាមឆ្នេរសមុទ្រដែលមានទឹករលកខ្មួលខ្មាញ់ និងអាចទទួលទាននូវរសជាតិក្តាមសមុទ្រស្រស់ៗ ដែលមានឱជារសឈ្ងុយឆ្ងាញ់ពិសា។ ជាពិសេសគឺបានគយគន់នឹងរូបសំណាកនារី សិលាចាំប្តី ដ៏ធំមួយដែលកំពុងតែ អង្គុយបែរមុខ រកទៅផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ និងមានទឹកមុខស្រពត់ស្រពន់ ហាក់ដូចជាបានបង្កប់នូវអត្ថន័យមួយដ៏សែនអន្លង់អន្លោច ពិបាកនឹងថ្លែងប្រាប់រាល់អ្នកទេសចរណ៍ទាំងអស់។