ទិដ្ឋភាពទូទៅ
ណាតាយ៉ារីសត ជារមណីយដ្ឋានមួយកន្លែងដែលមានភោជនីយដ្ឋាន បឹងកាឡូ ដែលមានឆ្នេរ ទេសភាពស្អាតជាងគេនៅក្នុងទឹកដីខេត្តកំពត។ វា មានចម្ងាយ ប្រមាណ ១៦ គីឡូម៉ែត្រពីខេត្តកំពត ប្រមាណ ២០-២៥នាទី។ភ្ញៀវទេសចរ អាចស្នាក់នៅនៅទីនោះទៅតាមតម្រូវការ ជាមួយនឹងការ ហែលទឹកលេងកម្សាន្តដោយសេរី។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចចូលដើរលេងកម្សាន្ត ថតរូប ស្អាតៗក្នុងបរិវេណណាតាយ៉ារីសត ដោយចំណាយ ៥ ដុល្លារក្នុងមួយនាក់ដែលអាចយកទៅទិញម្ហូប អាហារ ឬភេសជ្ជៈក្នុងនោះបាន។