ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកជ្រោះចាអ៊ុង

ទិដ្ឋភាពទូទៅ

ទឹកជ្រោះចាអ៊ុង មានកម្ពស់ទឹកធ្លាក់ដល់ទៅ ២៥ម៉ែត្រ ទទួលទឹកពីភ្នំស្វាយ ដោយមានទឹកធ្លាក់គ្រប់រដូវកាល។ ឈ្មោះថា ទឹកជ្រោះចាអ៊ុង នេះត្រូវបានដាក់តាម កុលសម្ព័ន្ធគួយ ដែលរស់នៅជិតនោះ។ សម្រស់របស់ទឹកជ្រោះចាអ៊ុង មិនខុសពីទឹកជ្រោះផ្សេងៗនៅតំបន់រតនគិរីនោះទេ គឺមានព្រៃឈើធំៗនៅព័ទ្ធទឹកជ្រោះ រុក្ខជាតិវល្លិ៍ដុះជាច្រើន និងមានចំហាយទឹកដូចចុះអាប់ លាយឡំនឹងខ្យល់បង្កើតជាសំណើម បង្កលក្ខណៈយ៉ាងប្រសើរសម្រាប់រុក្ខជាតិនៅក្បែរៗនោះ។ ហើយចំហាយទឹកទាំងនោះ ពេលខ្លះបង្កើតបានជាឥន្ធនូដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ លាយនឹងសម្លេងទឹកធ្លាក់ថែមទៀត គឺកប់តែម្តង! ទឹកជ្រោះនេះក៏មានជណ្ដើរធំមួយសម្រាប់ចុះទៅក្រោមសម្រាប់អ្នកដែលចង់ងូតទឹកលេង ដោយមិនសូវមានទឹកហូរខ្លាំងដូចផ្នែកខាងលើ។ ចំណែកកន្លែងលក់ដូរ ចំណីអាហារ គ្រឿងភេសជ្ជៈផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ គឺនៅខាងលើនៃទឹកជ្រោះ។ 

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកជ្រោះចាអ៊ុង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ដែលមានចំងាយប្រមាណជា ៩គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប