ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ទឹកធ្លាក់អន្លង់​ខៀវ

ទិដ្ឋភាពទូទៅ

ទឹកធ្លាក់អន្លង់​ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹក​ធម្មជាតិ ដ៏​ថ្លាឈ្វង់ ពណ៌​ខៀវ​ស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ព្រែកត្នោត ឬ​អន្លង់​ធំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។

ភ្ញៀវទេសចរ ត្រូវ​មក​ដល់​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ នេះ​សិន មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ឡើង​ភ្នំ កាត់​ព្រៃ​លើ​ផ្លូវ​មាន​ថ្ម​រដិប​រដុប​បន្តិច​ប្រមាណ​ជា ១៥ នាទី ទើប​បាន​ទៅ​ដល់​ទីឋាន​រមនា​នោះ។ គួរបញ្ជាក់ដែរថា​ វាមិន​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឡើយ ហើយ​វាក៏​ទាមទារ​អ្នក​ប្រាថ្នា​បទពិសោធ​ដើរ​ព្រៃ​។

ទេសភាព​ទាក់​ទាញ​បំផុត​នៅ​រមណីយដ្ឋាន​​នេះ​គឺ​យើង​អាច​មើល​ឃើញ​ទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំបូកគោ ហើយទឹក​បាន​ហូរ​ចុះមកគេច​ផ្ទាំង​ថ្ម​តូច​ធំ ដែល​មើល​ទៅ​ថ្លា​ឈ្វេង​ដូច​កញ្ចក់​ ​អមដោយហ្វូវមច្ឆា​តូច​ធំ ហែល​ប្រដេញ​គ្នា​គួរអោយ​គយគន់​ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។ 

លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ទឹកធ្លាក់អន្លង់ខៀវនេះ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប