ទិដ្ឋភាពទូទៅ
បច្ចុប្បន្ន ទឹកធ្លាក់ព្រះនិមិត្តមានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចង់ទៅកម្សាន្តផ្នែកអេកូទេសចរណ៍ ដូចជាគយគន់សម្រស់ព្រៃឈើ ភ្នំ និងងូតទឹកលេងសប្បាយ។
ថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិមិត្តនៅឆ្ងាយដាច់ស្រយាលពីទីក្រុង ប៉ុន្តែសក្ដានុពលរបស់វានៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីច្រើនកន្លែង ឲ្យទៅលេងកម្សាន្តនៅទីនោះ ដោយមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានមនុស្ស ៤-៥ក្រុមទៅលេងដែរ។ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បានបង្កើតទៅជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអ្នកភូមិនៅទីនោះបានហៅថាទឹកធ្លាក់ព្រះនិមិត្ត។