ទិដ្ឋភាពទូទៅ
ទំនប់កំពង់ស្នេហ៍ ទំហំផ្ទៃបឹងស្នេហ៍មានរហូតដល់ប្រមាណ១០០ហិកតាឯណោះ ដែលអ្នកភូមិហៅថាទួលព័ន្ធតាឡី តែបច្ចុប្បន្នមានទំហំផ្ទៃដីព្រៃលិចទឹកត្រឹម៨៣ហិកតាប៉ុណ្ណោះ ហើយក៍ពុំទាន់មានការចុះបញ្ជីជារមណីយដ្ឋានដែរ ខណដែលខាងអង្គការwoman ដែលបានផ្តួចផ្តើមក្នុងការអភិរក្សក៍បានរៀបចំធ្វើការស្នើសុំទៅរដ្ធបាលខេត្តព្រៃវែងដើម្បីវិវឌ្ឍន៍តំបន់នេះពីសហគមន៍អភិរក្សធនធានធម្មជាតិទៅជាសហគមន៍អេកូទេសចរណ៍សត្វស្លាប សម្រាប់ការពារនិងអភិរក្សសត្វស្លាប់ទាំងនោះ ។មន្ត្រីជំនាញបានបញ្ជាក់ថា សក្តានុពលតំបន់អភិរក្សបឹងស្នេហ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកពីតាមបណ្តារាជធានី ខេត្តនានា ចាប់ផ្តើមមកលុងនឹងសម្រស់សត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡីនាពេលនេះមានដូចជា÷ សត្វរនាលខ្ចង សត្វទង់ សត្វខ្វែក សត្វទាព្រៃ សត្វក្រសារ សត្វប្រវឹក សត្វប្រភេទស្មោង សត្វកុក សត្វត្របកទំពាំង សត្វអាអូត។ល។ដែលកាច់ធ្វើសំបុករស់នៅលើទួលនេះតែម្តង ហើយប្រសិនបើភ្ញៀវចង់មកទស្សនាសត្វកម្រគ្រប់ប្រភេទនេះគឺអាចឃើញវាគ្រប់ពេល។