ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ (​ធោ​ក​គ​គ្យិ៍​រ​)

ទិដ្ឋភាពទូទៅ

ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ (​ធោ​ក​គ​គ្យិ៍​រ​) គេ​បាន​ចាត់​ទុក​ថា ជា​ប្រាសាទភ្នំ​មានកំ​ពស់​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់​ដូច​មហា​ចេ​តី​យ​ពីរ៉ាមីត បែរមុខ​ទៅ​ទិស​ខាងលិច​ទៅ​រក​រាជធានី​អង្គរ មាន​ជណ្តើរ​ចំនួន​៥៥​កាំ (​សព្វថ្ងៃ​មិន​អាច​ប្រើ​បាន​) លើ​កំពូល​មាន​រូបចម្លាក់​ទម្រ​ព្រះ​សេវ​លិង្គ ហើយ​ចំ​កណ្តាល​មាន​មាត់​អណ្តូង​ប្រវែង​៤​ម៉ែត្រ​៤​ជ្រុង​ចុះ​ទៅ​ក្រោម តែ​មិន​អាច​មើលឃើញ​ដល់​បាត​ព្រោះ​ដុះ​លុប​ជិត​អស់ ហើយ​នៅ​ជុំវិញ​ប្រាសាទ​នេះ ក្រុម​ស្រាវជ្រាវ​កំពុង​រុករក​មាន​ប្រាសាទតូច​ៗ​ចំនួន​៩៦​បន្ថែម​ទៀត នៅ​ដាច់​ៗ​ពី​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣​ឬ​៤​គីឡូម៉ែត្រ ដែល​បាន​ប្រាសាទ​ខ្លះ​បាក់បែក​បាត់​រូបរាង និង​នៅ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ (​ធោ​ក​គ​គ្យិ៍​រ​) ដែល​បន្សល់​ទុក​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ហើយ​មិន​ធ្លាប់​ដឹង​ឮ​ពី​មុន​មក​នោះ ពេល​នេះ​កំពុង​លេច​រូបរាង​នៅ​ខាងកើត​តំបន់​រាជធានី​អង្គរ (​អង្គរវត្ត​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​៥០​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ស្រុក​ជាប់​ជាមួយ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​៧២​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ចម្ងាយ​១៦០​គីឡូម៉ែត្រ ពី​ទិសអាគ្នេយ៍​នៃ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

ប្រាសាទច្រាប ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ៤០០ម៉ែត្រខាងកើតឆៀងខាងត្បូងបន្តិចពីជ្រុងអាគ្នេយ៍នៃរហាល និង ៤០០ម៉ែត្រទិសអាគ្នេយ៍នៃ ប្រាសាទចម្រេះ។

ប្រាសាទខ្នារ ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ មានចម្ងាយ ១គីឡូម៉ែត្រខាងត្បូងរហាល និងមានចម្ងាយ ១០០ម៉ែត្រទិសនរតីពីត្រពាំងអង្គខ្នារ។

 ប្រាសាទខ្ទុំ ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ ១គីឡូម៉ែត្រខាងត្បូងជ្រុងអាគ្នេយ៍នៃរហាល និងមានចម្ងាយ៥០០ម៉ែត្រខាងត្បូងប្រាសាទដំរី។

ប្រាសាទបន្ទាយពីរជាន់ មានទីតាំងស្ថិតចម្ងាយប្រមាណ ២គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកេរ និងមានចម្ងាយ ២០០ម៉ែត្រជ្រុងអាគ្នេយ៍នៃរហាល ប្រមាណ ១០០ម៉ែត្រពីប្រាសាទថ្នឹង។

ប្រាសាទដំរី ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ១.៨គីឡូម៉ែត្រខាងត្បូងនៃជ្រុងអាគ្នេយ៍នៃរហាល ចម្ងាយ២០០ម៉ែត្រខាងជើងត្រពាំងខ្នារ និងប្រមាណប្រហែល១០០ម៉ែត្រខាងជើងផ្លូវ។

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព
កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប