ទិដ្ឋភាពទូទៅ
ប្រាសាទឃ្លាំង ជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃរាជធានីអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាង ជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង ជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម។