ទិដ្ឋភាពទូទៅ
ប្រាសាទចៅស្រីវិបុល មានរចនាបថឃ្លាំង និងបច្ចេកទេសសំណង់គឺដូចគ្នាទៅនឹងចំណុចមួយចំនួននៃប្រាសាទភ្នំជីសូរ វត្តបាសែត វត្តឯកភ្នំ និងព្រះវិហារ ដែលកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១។ បច្ចុប្បន្នប្រាសាទនេះ ទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែក៏នៅទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរមួយចំនួនផងដែរ។