ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទតាក្របី

ទិដ្ឋភាពទូទៅ

ប្រាសាទតាក្របី ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទតាក្របី មានទីតាំងស្ថិតនៅ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប