ទិដ្ឋភាពទូទៅ
ប្រាសាទនាគបួស ឬអ្នកបួស សាងសង់បែមុខទៅទិសខាងត្បូង ឃើញមានជណ្ដើរឡើង១១កាំ បរវេណទទឹងប្រហែល១០០ម បណ្ដោយប្រហែល ៣០០ម ប្រាសាទនេះគឺជាក្រុមប្រាសាទ មានប៉មតូចៗ ចំនួន៨ នឹងប្រាង្គខ្ពស់មួយ ហើយមានប្រាសាទនៅខាងក្រៅកំពែងផ្សេងទៀតផងដែរ ប្រាសាទនេះសាងសង់អំពី ឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់
ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សទី៧ នឹងបន្តសាងសង់ដល់សតវត្សទី១១ នៃគ.ស វាគឺជាកន្លែងមូលដ្ឋានសហគមន៍មួយនៅសម័យបុរេអង្គរប្រាសាទនេះមានសិលាចារឹកចំនួន៩ផ្ទាំង ត្រូវបានសិក្សាដោយលោក ប៉ាម៉ង ទីយេ. លោក ឡាហ្សង់ គីយ្យា. លោក អៃម៉ូនីញ៉េ. និងលោក បាក អស់រយ:ពេលជិតមួយសតវត្សមកហើយ ចុងក្រោយបំផុត សិលាចារឹកដ៏សំខាន់ទាំង៩ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K. ៣៤១ បកប្រែដោយលោក ហ្ស័ក សឺដេស បកប្រែនៅឆ្នាំ ១៩៥៤ សិលាចារឹកចំនួន៨ផ្ទាំងនៅនឹងប្រាសាទ មួយផ្ទាំគេយកទៅរក្សាទុកនៅឯសរមន្ទីរជាតិភ្នំពេញ ។