ទិដ្ឋភាពទូទៅ
ប្រាសាទព្រៃមន្ទីរ គឺជាអតីតរាជធានី ហរិហរាល័យ (ហរិហរ + អាលយ > ហរិហរាលយ = លំនៅព្រះហរិហរ) ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថាម្តុំប្រាសាទព្រៃមន្ទីរ គឺរាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ៧០០)គេបានរកឃើញសិលាចារឹករបស់ព្រះនាងជ័យទេវី នៅក្បែរបារាយណ៍ទឹកថា្ល។