ទិដ្ឋភាពទូទៅ
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ – ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។