ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទភ្នំព្រះលាន ឬប្រាសាទព្រះលាន

ទិដ្ឋភាពទូទៅ

ប្រាសាទភ្នំព្រះលាន ឬប្រាសាទព្រះលាន ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ និងប្រវត្តិសាស្រ្តមួយទៀត របស់ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលភ្ញៀវទេសចរជាតិ គួរតែឡើងជណ្ដើរឈើប្រមាណ៨០កាំ ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦២នេះតែម្តង។ នៅលើកូនភ្នំនេះ ភ្ញៀវទេសចរអាចមកកម្សាន្ត សិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិដ៏អស្ចារ្យ និងទស្សនាប្រាង្គប្រាសាទ ចម្លាក់ក្បាច់លើជញ្ជាំង ដែលបាក់បែករលំស្ទើតែទាំងស្រុង ថែមទាំងអាចគយគន់ទេសភាព ចម្ការចេក ដំណាំហូបផ្លែនៅជើងភ្នំត្បែង ចុងខែវស្សាដ៏ស្រល់ត្រកាលមែនទែន។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទភ្នំព្រះលាន ឬប្រាសាទព្រះលាន ជាឈ្មោះភ្នំធម្មជាតិមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុងត្បែងមានជ័យខេត្តព្រះវិហារ។ប្រាសាទភ្នំព្រះលាន ឬប្រាសាទព្រះលាន ដែលស្ថិតនៅលើកូនភ្នំធម្មជាតិមានកម្ពស់ប្រមាណ ១៨០ម៉ែត្រ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចម្ងាយយប្រហែល២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ឧទ្ទិសដល់ព្រហ្មសាសនា។ ប្រាសាទនេះមានបណ្តោយប្រវែង១៦០ម៉ែត្រ និងទទឹងប្រវែង៦០ម៉ែត្រ។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប