ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទលលៃ

ទិដ្ឋភាពទូទៅ

ប្រាសាទលលៃ មានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទលលៃ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប