ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ប្រាសាទសក្ល ឬប្រាសាទប្រុស

ទិដ្ឋភាពទូទៅ

ប្រាសាទសក្ល ឬប្រាសាទប្រុស គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀតដែលមានអាយុកាលរាប់សត្សវត្សមកហើយ ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង ។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។ តាមរឿងនិទានថាកាលពីដើមឡើយ មានការភ្នាល់គ្នារវាងបុរស និងនារី លើការសាងសង់ប្រាសាទ បើខាងប្រុសឈ្នះ ខាងស្រីទៅដណ្តឹងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសទៅដណ្តឹងស្រីវិញ ។ កាលនោះខាងប្រុសបានសាងសង់ប្រាសាទមួយ ដែលមានទីតាំងនៅទួលប្រាសាទខាងលើនេះចំណែកខាងស្រីបានកសាងប្រាសាទមួយនៅក្នុងវត្តប្រាសាទ ឃុំដា សព្វថ្ងៃនេះ ។ ខាងស្រីបានប្រើប្រាជ្ញារបស់ខ្លួន ដោយបានលើកគោមបង្ហោះឡើង ចំណែកខាងប្រុសបានឃើញភ្លើងគោមស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សាងសង់ប្រាសាទ ចំណែកខាងស្រីបានបន្តខំសាងសង់ រហូតព្រឹកឡើងឡើងបានរួចរាល់ និងបានឈ្នះខាងប្រុស ។ ដូច្នេះហើយទើបតាំងពីពេលនោះមកប្រពៃណីខ្មែរយើង ប្រុសទៅដណ្តឹងស្រី ។ ចាប់ពីពេលនោះមកប្រាសាទប្រុស ដែលធ្វើមិនទាន់ហើយ នៅសេសសល់ខ្លះ ទើបបានក្លាយឈ្មោះជាប្រាសាទសក្ល ឬមានន័យថា៖ ធ្វើមិនទាន់ហើយ ។ ប្រាសាទសក្ល បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ ។ គ្មានភ្ញៀវទេសចរទៅទស្សនាប្រាសាទសក្ល និងប្រាសាទមួយចំនួនក្នុងស្រុកកំពង់លែងទេ ។ ប្រាសាទក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ។ នៅឃុំច្រណូក មានពិធីបុណ្យបែបនេះ៣កន្លែង គឺនៅអ្នកតាកោះ, នៅប្រាសាទក្ល និងនៅប្រាសាទពណ្ណរាយ ៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

ប្រាសាទសក្ល ឬប្រាសាទប្រុស ស្ថិតនៅក្នុងទីតាំងកណ្តាលវាលស្រែ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប