ទិដ្ឋភាពទូទៅ
ប្រាសាទប្រីយ៍ កសាងឡើងតាមរចនាបថបាយ័ន្តដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ប្រាសាទប្រីយ៍មានទំហំតូច និងមានការបាក់បែកអស់ជាច្រើន នៅសល់តែតួប្រាសាទកណ្ដាល បណ្ណាល័យ និងកំពែងព័ទ្ធជុំវិញ។