ទិដ្ឋភាពទូទៅ
ផ្សារទួលទំពូង កើតចេញដោយសារមានជនជាតិរុស្ស៊ីជាច្រើនចូលចិត្តមកទិញទំនិញផ្សេងៗនៅទីនេះក្នុងទសវត្សឆ្នាំ 1980 ។ ប្រសិនបើលោកអ្នកកំពុងស្វែងរកវត្ថុបុរាណ និងចំណីអាហារក្នុងស្រុក ផ្សារនេះគឺជាកន្លែងដែលស័ក្តិសមសម្រាប់អ្នក។ ផ្សារនេះមានតូបលក់វត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ជាច្រើន។ ផ្សារមានដាក់លក់វត្ថុអនុស្សាវរីយ វត្ថុមានតំលៃជាច្រើនដូចជារូបចំលាស់ គ្រឿងអលង្កា គ្រឿងមាស សំលៀកបំពាក់ជាដើម។ ផ្សារនេះត្រូវបានគេហៅផងដែរថាជាផ្សាររុស្ស៊ី (Russian Market) ពីព្រោះកាលពីមុន ផ្សារនេះធ្លាប់លក់ទំនិញនាំចូលពីប្រទេសរុស្ស៊ី។ ផ្សារទួលទំពូងលើផ្លូវ៤៤០អាចទំនាក់ទំនងពត៏មានរដ្ឋបាលនៅសាលាសង្កាត់ទួលទំពូងទី១សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខផ្ទាល់ខ្លួនទំនាក់ទំងប៉ុស្តិរដ្ឋបាលសង្កាត់។
ផ្សារឥតម៉ាស៊ីនត្រជាក់នេះពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ នៅខាងក្នុងផ្សារ អ្នកអាចវង្វេងប្រសិនបើអ្នកមិនអាចចំណាំផ្លូវបាន។ ជាការពិត តាមផ្លូវដើរ ពោរពេញទៅដោយគំនរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបដែលអាចធ្វើឲ្យអ្នកច្រឡំផ្លូវបាន។