ទិដ្ឋភាពទូទៅ
ភូមិវត្តគរ គឺជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេ សាងសង់ឡើងអំពីឈើ ដែលមានលក្ខណៈ ស្រស់ស្អាត និងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់រស់អ្នកស្រុក។ ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋ តាំងពីយូលង់មកហើយ។ ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០ ។ រហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីពីបុរាណតរៀងមក។