ទិដ្ឋភាពទូទៅ
ដើម្បីបានទៅដល់ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ហៅផ្ទះ 100 ខ្នង យើងធ្វើដំណើរចេញពីក្រុងសួង តាមបណ្តោយផ្លូវជាតិលេខ៧ រហូតមកដល់ផ្លូវបំបែកត្រង់ស្រុកពញាក្រែក ហើយបត់ស្តាំធ្វើដំណើរតាមផ្លូវជាតិលេខ៨ បន្តចំងាយប្រមាណ ១៩គីឡូម៉ែត្រទៀត ។ យើងនឹងដល់ភូមិអន្លង់ជ្រៃហើយ ។ នៅពេលតែទៅដល់ភូមិនេះភ្លាមយើងនឹងបានឃើញការអភិវឌ្ឍ និងការរៀបចំប្រកបដោយសោភណភាព ដែលមានអាងស្តុកទឹកមួយយ៉ាងធំ និងឃើញប្រឡាយទឹកមួយខ្សែស្តារឡើងជារាងអក្សរ (L) មានទឹកដក់ខួបប្រាំងខួបវស្សាសម្រាប់ប្រើតាមតម្រូវការ ។ លំនៅឋានរបស់អ្នកស្រុកត្រូវបានសាងសង់ឡើងមានម៉ូតដូចៗគ្នាជាជួរ (២ខ្នង សសរបេតុង ជញ្ជាំងក្តារ ប្រក់ក្បឿង) គួរអោយចង់រស់នៅណាស់ ។