ទិដ្ឋភាពទូទៅ
ភ្នំក្បាលដំរី ឬទឹកធ្លាក់បរហ៊ុយ មានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ។ ត្បូងមិនទាន់ច្នៃសំដៅដល់សម្រស់គ្រប់យ៉ាងនៅធម្មជាតិទាំងអស់ដែលធ្វើឲ្យផ្លូវឡើងភ្នំមានការលំបាក គឺឡានមិនអាចបើកបរបាននោះទេ ដោយភ្ញៀវត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល២ម៉ោង ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ទើបដល់ទឹកធ្លាក់ទី ៣០ ឬ ៣២។ រមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់ ត្រូវបានអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃ ព្រោះអ្វីៗ នៅស្រស់ស្អាតទាំងអស់នៅមិនទាន់មានការកែច្នៃ ដោយនៅសេសសល់ព្រៃឈើច្រើន និង ទឹកធ្លាក់ត្រជាក់ស្ទើរតែអាចក្លាសេភេសជ្ជៈយ៉ាងត្រជាក់មិនចាញ់ទឹកកកឡើយ។