ទិដ្ឋភាពទូទៅ
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ ឬ គេហៅបយ៉ាខា ជារមណីយដ្ឋានកែច្នៃមួយកន្លែង កំពុងតែល្បីរន្ទឺ ហើយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលទៅលេងកំសាន្តយ៉ាងច្រើនកុះករ ទាំងខ្មែរ និង បរទេស ។បើសិនជាយើងចង់ធ្វើដំណើរទៅលេង រមណីយដ្ឋានចម្ការខ្នុរនេះត្រូវ ចេញពីទីរួមខេត្តបាត់ដំបង កាត់តាមជើងភ្នំសំពៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងលិច ដែលមានចម្ងាយ ប្រហែលជាង ៨០ គីឡូម៉ែត្រ ដល់ក្រុងប៉ៃលិន ។រួចហើយយើងបន្តធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចម្ងាយពីក្រុងប៉ៃលិន ប្រហែលជា ៥ ទៅ៦ គីឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង។