ទិដ្ឋភាពទូទៅ
រមណីយដ្ឋានឆ្នេរអូរឈើទាល ជាតំបន់ទេសចរណ៏មួយ គួរជាទីចាប់អារម្មណ៏ំបំផុតរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ។ ជារៀងរាល់ឆ្នាំ តែងតែមានភ្ញៀវទេសចរណ៏មក កំសាន្តនៅទីនេះ ច្រើនកុះករបំផុត មិនថាពេលមានបុណ្យទានឬមានកម្មវិធីអ្វីក៏ដោយ។ឆ្នេរអូរឈើទាល ជាឆ្នេរដែលវែងជាងគេ ដោយលាតសន្ធឹងផ្នែកខាងជើងពីរង្វង់មូលតោពីរ រហូតដល់ខាងត្បូង ដល់ភ្នំដំណាក់ស្ដេច ជាប់នឹងឆ្នេរអូត្រេះ និងអមដោយឆ្នេរខ្សាច់មានពណ៌សក្បោះ មានជម្រៅទឹករាក់ ហើយនេះក៏ជាហេតុផលដែលធ្វើឱ្យឆ្នេរនេះសម្បូរមនុស្សលេងទឹកច្រើនផងដែរ។