ទិដ្ឋភាពទូទៅ
ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ ៩ ជាន់នេះ លោកអ្នកចេញដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ ៤ ដល់ត្រង់ចំណុចនៃចន្លោះគីឡូម៉ែត្រ ៩៩ និង ១០០ បត់ឆ្វេងតាមខ្លោងទ្វារចូលមានឈ្មោះថាតំបន់តេជោអភិវឌ្ឍន៍ ឬតំបន់យោធិនទឹកដីតាកែនកោះស្លា ចូលទៅតាមផ្លូវក្រាលកៅស៊ូមួយអន្លើ និងផ្លូវក្រាលក្រួសក្រហមមួយអន្លើចម្ងាយប្រមាណ ៨ គីឡូម៉ែត្រប៉ុណ្ណោះ ឬជិះតាមសញ្ញាបង្ហាញឈ្មោះតំបន់រមណីយដ្ឋានចូលទៅប្រមាណជា ១៥ នាទី ទៅ ២០ នាទីនឹងបានទៅដល់ហើយ។